ក្រុមហ៊ុន បរភាតា ត្រេឌីង ឯ.ក
ក្រុមហ៊ុន បរភាតា ត្រេឌីង ឯ.ក ជាក្រុមហ៊ុនដែលបានបង្កើតឡើងដើម្បីបំពេញតម្រូវការទីផ្សារកម្ពុជាលើផលិតផលប្រើប្រាស់ប្រចាំថ្ងៃក្នុងឆ្នាំ២០២១ដែលផ្តល់នូវ គុណភាពកម្រិតស្តង់ដារអន្តរជាតិជាមួយនឹងតម្លៃដ៏ប្រកួតប្រជែងបំផុត។ យើងចាប់ផ្តើមប្រតិបត្តិការដោយផ្តោតលើការនាំចូល និងចែកចាយផលិតផលប្រកបដោយនវានុវត្តន៍ ក្នុងនោះមានជាអាទិ៍ ថ្នាំដុសធ្មេញម៉ាក Apsordent ដែលជាផលិតផលម៉ាកផ្ទាល់ខ្លួនរបស់យើង។ ក្រុមហ៊ុនប្រកាន់ខ្ជាប់នូវគោលការណ៍ សុច្ចរិតភាព និង ការប្តេជ្ញាចិត្តចំពោះគុណភាព ដែលជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យ។
ទស្សនៈវិស័យ បេសកកម្ម និង តម្លៃស្នូល
ទស្សនៈវិស័យ
«ក្លាយជាក្រុមហ៊ុនឧស្សាហកម្មផលិតកម្ម និងចែកចាយទំនិញប្រើប្រាស់ប្រចាំថ្ងៃឈានមុខគេនៅកម្ពុជា ដែលមិនត្រឹមតែបំពេញតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងអាចនាំចេញផលិតផលជាតិទៅកាន់ទីផ្សារតំបន់និងសកលលោក។»
បេសកកម្ម
បេសកកម្មរបស់យើងគឺធានាថា អតិថិជនគ្រប់រូបអាចទទួលបានផលិតផលដែលមាន គុណភាពខ្ពស់ និងសុវត្ថិភាព សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ តាមរយៈការផ្គត់ផ្គង់ប្រកបដោយប្រសិទ្ធភាព និងការគ្រប់គ្រងតម្លៃលក់ប្រកបដោយសមធម៌។
តម្លៃស្នូល
សុច្ចរិតភាព (Integrity): ធ្វើអាជីវកម្មដោយស្មោះត្រង់ ត្រឹមត្រូវ និងមានទំនួលខុសត្រូវខ្ពស់។
គុណភាពជាចម្បង (Quality First): ដាក់ការយកចិត្តទុកដាក់ខ្ពស់បំផុតលើការត្រួតពិនិត្យគុណភាពនៃផលិតផលនិងសេវាកម្ម។
សមធម៌តម្លៃ (Affordability): បង្កើតតម្លៃពិតប្រាកដជូនអតិថិជន តាមរយៈការផ្តល់ផលិតផលគុណភាពល្អក្នុងតម្លៃដែលគេអាចទិញបាន។

ផលិតផល និង គុណសម្បត្តិប្រកួតប្រជែង
ផលិតផលស្នូល
ក្រុមហ៊ុននាំចូលនិងចែកចាយនូវមុខទំនិញយុទ្ធសាស្ត្រចំនួនពីរ៖
ថ្នាំដុសធ្មេញម៉ាក Apsordent: នេះជាម៉ាកយីហោរឯកជន (Private Label) ដែលក្រុមហ៊ុនបានបង្កើតឡើងនិងនាំចូលពីដៃគូផលិតកម្មដែលមានស្តង់ដារនៅប្រទេសចិន។ ផលិតផល Apsordent ត្រូវបានផ្តោតលើការថែទាំមាត់ធ្មេញបានយ៉ាងមានប្រសិទ្ធភាព។
លក្ខណៈពិសេសរបស់ Apsordent: ជួយសម្អាតធ្មេញបានជ្រៅ បំបាត់ក្លិនមាត់មិនល្អ បង្កើនភាពស្រស់ស្រាយ និងរួមចំណែកដល់ការថែរក្សាអញ្ចាញធ្មេញឱ្យមានសុខភាពល្អ។
មីកំប៉ុង (Instant Cup Noodle): ផលិតផលម្ហូបអាហារដែលងាយស្រួលនិងរហ័សទាន់ចិត្ត សម្រាប់បំពេញតម្រូវការអាហាររហ័សប្រចាំថ្ងៃរបស់ប្រជាជន។
គុណសម្បត្តិប្រកួតប្រជែង
យុទ្ធសាស្ត្រគន្លឹះរបស់ បរភាតា ត្រេឌីង គឺស្ថិតនៅលើការរួមបញ្ចូលគ្នារវាង គុណភាពលំដាប់ខ្ពស់ និងភាពសមរម្យនៃតម្លៃ។ ស្នាមញញឹមអតិថិជនជាភាពជោគជ័យរបស់យើង។
ការគ្រប់គ្រងច្រវ៉ាក់ផ្គត់ផ្គង់ និងការប្រើប្រាស់ម៉ាកយីហោរផ្ទាល់ (Apsordent) អនុញ្ញាតឱ្យយើងកាត់បន្ថយថ្លៃដើមប្រតិបត្តិការ ដោយធានាថាផលិតផលគុណភាពខ្ពស់ដូចជា Apsordent អាចទៅដល់ដៃអ្នកប្រើប្រាស់គ្រប់រូបក្នុងទីផ្សារកម្ពុជាក្នុងតម្លៃដ៏ទាប និងប្រកួតប្រជែងបំផុត។